Wednesday, July 5, 2017
អត្ថប្រយោជន៍ម្រេចខ្ចី
ម្រេចខ្ចីគ្រាប់តូចៗផ្លែតម្រៀបគ្នាជាចង្កោមវែងនេះមានប្រយោជន៍ផ្នែកអា ហារច្រើនណាស់។ វាជាអាហារផ្ដល់ថាមពលខ្ពស់ និងសម្បូរកាល់ស្យូម ហើយថែមទាំងមានបេតាខែរ៉ូទីន ហ្វូសស្វ័រដ៏មានប្រយោជន៍ចំពោះរាងកាយផង។ ប្រេងក្រអូបនៅក្នុងម្រេចមានគុណសម្បត្ដិជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះវាជួយសម្រាលអាការឈឺក្បាល ឈឺស ន្លាក់ និងព្យាបាលអាការរាករូស។
ម្រេចខ្ចីមានសារធាតុ Piperine ដែលមានក្លិនឆួលប្រហើរ ព្រមទាំងមាន សារធាតុ Chavicineដែលមានរសជាតិហឺរ។ សារធាតុទាំងពីរមុខនេះ គឺ ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរីជួយការពារមហារីក និងមានអនុភាពរំ ញោចសរសៃប្រសាទ។ គុណសម្បត្តិដ៏ឆ្នើមរបស់វាមួយទៀតគឺរំលាយជា តិពុលក្នុងរាងកាយ៕
Subscribe to:
Post Comments (Atom)


No comments:
Write comments